ពួកយើងជានរណា
ប្រជាជន៥២%នៅលើពិភពលោកនៅតែមិនអាចទទួលបានសេវាសុខភាពសមរម្យ។ជាធម្មតាពួកគេរស់នៅក្នុងប្រទេសដែលមានប្រាក់ចំនូលទាបនិងមធ្យមដោយគ្មានលទ្ធភាពទទួលបានសេវាពីភ្នាក់ងារសុខាភិបាលជំនាញការអប់រំការធ្វើរោគវិនិច្ឆ័យឱសថការចាក់ថ្នាំបង្ការហើយនិងធានារ៉ាប់រងសុខភាពដែលពួកគេត្រូវការ។
ជាលទ្ធផលពិការភាពមរណៈភាពហើយនិងការបាត់បង់ឱកាសសម្រាប់សហគមន៍ប៉ុន្តែក៏សម្រាប់ពិភពលោកផងដែរ។មានមនុស្សរាប់ពាន់លាននាក់ស្ថិតនៅក្នុងទីផ្សារសុខភាពជាមួយនឹងតម្រូវការផលិតផលប្រើប្រាស់ហើយនិងសេវាកម្មដែលមិនត្រូវបានបំពេញឬទទួលបាន។
យើងជាសហគ្រាសសង្គមផ្នែកបច្ចេកវិទ្យាដែលធ្វើការឥតឈប់ឈរដោយផ្សារភ្ជាប់ប្រជាជន៥២%នៅលើសកលលោកដើម្បីអោយពួកគេទទួលបានសេវាសុខភាពដែលពួកគេត្រូវការ។ពួកយើងបានបង្កើតផ្លេតហ្វមដែលអាចចូលទៅបានដោយពុំចាំបាច់មានសេវាអ៊ីនធើណេតតាមរយៈបណ្តាញភ្នាក់ងារសហគមន៍របស់ពួកយើងហើយនិងភាពជាដៃគូវិស័យឯកជនសាធារណៈដោយពួកយើងផ្តល់សេវាសុខភាពនៅក្នុងទីផ្សារដែលអ្នកដទៃមិនអាចទៅដល់។