ដៃគូសហការប្រព័ន្ធអ៊ីកូរបស់យើង

ឱសថ និងវេជ្ជសាស្រ្តបច្ចេកវិទ្យា

អង្គភាព/សហគ្រាសឱសថ ហើយនិងវេជ្ជសាស្រ្តបច្ចេកវិទ្យាកំពុងបន្តជម្រុញលទ្ធភាពទទួលបានវិធីថែទាំសុខភាពរបស់ពួកគេ។ មានការប្តេជ្ញាចិត្តក្នុងការពង្រីកលទ្ធភាពទទួលបានឱសថនិងការធ្វើរោគវិនិច្ឆ័យតាមរយៈយុទ្ធសាស្រ្តសាជីវកម្ម ការច្នៃប្រឌិតតាមរយៈគំរូថ្មីនៃការថែទាំនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍ និងការផ្តោតអារម្មណ៍កាន់តែខ្លាំងលើការស្រាវជ្រាវនិងអភិវឌ្ឍន៍សម្រាប់តម្រូវការប្រទេសមានចំណូលទាបនិងមធ្យម។ វាក៏មានតម្លាភាពក្នុងវិស័យឧស្សាហកម្មផងដែរដូចជាសន្ទស្សន៍លទ្ធភាពទទួលបានឱសថដែលវិភាគពីរបៀបដែលក្រុមហ៊ុនឱសថកំពុងដោះស្រាយ ការទទួលបានថ្នាំនៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យមចំនួន ១០៦ប្រទេសនៅទូទាំងពិភពលោក ។

នៅតែមានគម្លាតដ៏ធំក្នុងការទទួលបានផលិតផលនិងសេវាកម្មសុខភាពនៅទូទាំងប្រទេសជាច្រើនហើយនៅមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ។ ទោះយ៉ាងណាក៏ដោយមានការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងពីអង្គភាព/សហគ្រាសឱសថនិងវេជ្ជសាស្រ្តបច្ចេកវិទ្យាដែលខិតខំដោះស្រាយបញ្ហានេះតាមរយៈយុទ្ធសាស្រ្តអាជីវកម្មរបស់ពួកគេ លទ្ធភាពទទួលបាននិងនិរន្តរភាពរបស់ពួកគេ។

យើងធ្វើការជាមួយនរណា

គុណតម្លៃភាពជាដៃគូ គឺពិតជាសំខាន់ជាងពេលណាៗទាំងអស់, ហើយការសហការរបស់យើងជាមួយសហគ្រាសសង្គមរាជ៥២ បង្ហាញឲ្យយើងឃើញពីប្រសិទ្ធភាព និងតម្លាភាពនៃការសហការ។

អានន៍ស្ដេក ប្រធានផ្នែកយុទ្ធសាស្ត្រនិងនវានុវត្តន៍នៅមេដត្រូនិកឡែប

ជាមួយនឹងសហគ្រាសសង្គមរាជ ៥២ ពួកយើងបានអនុវត្តដំណោះស្រាយតាមបែបឌីជីថលដំបូងគេបង្អស់ដើម្បីផ្តល់ការថែទាំសុខភាពទៅដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមនៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ី។ ពួកយើងមានគោលដៅក្នុងការផ្តល់ឱសថដែលមានតម្លៃសមរម្យមានគុណភាពខ្ពស់ និងកម្មវិធីបណ្តុះបណ្តាលពីសុខភាពទៅដល់សហគមន៍ដាច់ស្រយាល បង្កើននូវនិរន្តភាពនៃផ្នែកឌីជីថលទៅលើសុខភាព និងសេវាកម្មក្នុងសហគមន៍។

黛博拉·吉尔达(អតីត) ប្រធាន 诺华亚洲社会商业

នៅរាជ៥២ ការផ្តោតអារម្មណ៍របស់យើងគឺលើការចាប់ដៃគូជាមួយក្រុមហ៊ុនឱសថ និង ក្រុមហ៊ុនវេជ្ជសាស្រ្តបច្ចេកវិទ្យា ដើម្បីបកប្រែយុទ្ធសាស្រ្តរបស់ពួកគេទៅជាលទ្ធផល និងផលប៉ះពាល់នៅក្នុងទីផ្សារដែលពួកគេមិនអាចទៅដល់បាន។ យើងផ្តល់ជូននូវផលិតផលជាច្រើនតាមរយៈកម្មវិធី(ផ្លេតហ្វម)របស់យើង – ការចូលរួមរបស់អ្នកជំងឺ និងអតិថិជន សេវាសុខភាព និងវេជ្ជសាស្ត្រ ការចូលប្រើប្រាស់ និងខ្សែសង្វាក់ផ្គត់ផ្គង់ និងទិន្នន័យ និងការយល់ដឹង។ អង្គការអាចសហការជាមួយយើងដើម្បីអនុវត្តដំណោះស្រាយនៅក្នុងតំបន់ជាក់លាក់ ឬនៅទូទាំងតំបន់ផលិតផលទាំងអស់ តាមរយៈគំរូរួមបញ្ចូលគ្នានៃការថែទាំសម្រាប់ប្រជាជនអ្នកជំងឺគោលដៅ។

ផលិតផលរបស់យើង

ការផ្សារភ្ជាប់អ្នកជម្ងឺនិងអតិថិជន

តំបន់ជម្ងឺ និងយុទ្ធនាការរួមបញ្ចូលការយល់ដឹងអំពីម៉ាក

កម្មវិធីការការពារ និងការអប់រំសុខភាព

សេវាកម្មសុខភាព និងឱសថ

ការកសាងសមត្ថភាពបុគ្គលិកសុខាភិបាល

ការស្វែងរកសហគមន៍ និងការបញ្ចូនបន្ត

ធ្វើការគាំទ្រទៅលើអ្នកជម្ងឺ ហើយនិងការគ្រប់គ្រង

លទ្ធភាពទទួលបាននិងខ្សែសង្វាក់ផ្គត់ផ្គង់

ការវិភាគទីផ្សារ និងតម្លៃ

ការវាយតម្លៃប្រាក់ចំនូល

ការរចនា និងការគ្រប់គ្រងសង្វាក់ផលិតកម្ម

ទិន្នន័យ និងការយល់ដឹង

តំបន់ជម្ងឺ និងយុទ្ធនាការរួមបញ្ចូលការយល់ដឹងអំពីម៉ាក

កម្មវិធីការការពារ និងការអប់រំសុខភាព

公里ភាសាខ្មែរ
Baidu